ហួសចិត្ត ! ដំបូងស្មានតែក្បឿងស្រាប់តែមើលជិតជា….

មានពេលមួយ​ មានអ្នកទេសចរណ៏ម្មាក់ឈរមើលទេសភាពតាមមាត់បង្អួចចោល ក៏បានឃើញក្បឿងខ្មៅក្រឹកគ្របលើដំបូលផ្ទះ។បុរស​​នោះ​ ក៏ឆ្ងល់នឹងហេតុការណ៏នេះ ក៏ចូលទៅមើលកាន់តែជិត។ ពេល​បានចូលជិត​​មែនទែ​នទៅ ក៏ឃើញសុទ្ធតែ ព្រុយត្រីឆ្លាម ។ព្រុយ​​​ត្រីឆ្លាម ទាំង​នោះ ត្រូវបានឈ្នួញខុសច្បាប់ប្រមាញ់ត្រីឆ្លាម ផ្ទេរតាមកំពង់ផែមកហាលលើដំបូលផ្ទះ។ ត្រីឆ្លាមត្រូបានគេកាត់យកព្រុយ និងបោះ​សាច់​ ចូលក្នុងសមុទ្រវិញ។​ យោងតាម​ស្ថិតិ UN ជា​មធ្យម ត្រី​ឆ្លាម​ប្រមាណ ៣០ ម៉ឺន​ក្បាល ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃៗ ។ អង្គការ​អភិរក្ស​បាន​អះអាងថា តួលេខ​ពិតប្រាកដ គឺ​កើនឡើង​ខ្ពស់ជាង​នេះ ៕​

ពត៍មានក្ដៅៗ លោកស្នងការបាត់ដំបងចាត់វិធានការណ៍រកអ្នកប្រើអំពើរហិង្សាលើអ៊ុំស្រីចោរលួច…

  នៅថ្ងៃទី ៣១​ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះមានហេតុការណ៍ដ៍អាសូរមួយបានកើតឡើងលើអ៊ុំស្រីចំណាស់ម្នាក់ដែលគេហៅគាត់ថាជាចោរ ហើយត្រូវបានគេវាយ សំពងយ៉ាងទារុណ្ឌ ដែលហេតុការណ៍នេះកើេតឡើងនៅក្នុងបរិវេណផ្សារ ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។ បានធ្វើអោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានមតិរិះគន់ចំពោះម្ចាស់ទ្រព្យដែលបានធ្វើប្រើកំលាំងបាយលើមនុស្សចាស់ ស្រាប់តែនៅថ្ងៃទី ០១ ខែសីហា នេះមានការបង្ហោះហ្វេសប៊ុកពី ស្នងការខេត្ដបាត់ដំបងថា នឹងចាត់វិធានការណ៍ចំពោះអ្នកបង្ករបទល្មើសអោយទទួលខុសត្រូវចំពោះមុខច្បាប់ ហើយ ឯការសម្រេចយ៉ាងដូចម្តេចក្នុង រឿងនេះ នោះគឺជាសិទ្ឋិស្រប ច្បាប់របស់ស្ថាបន័អយ្យការ ។    

សាហាវណាស់ ហ៊ាន​លើក​ដៃ​អារកឪពុកឯង​ព្រោះ​ខឹង​ឪ​ជេរ​រឿង​ផឹក​ស្រា​

សៀមរាប: ថ្ងៃទី ០១​ សីហា ឆ្នាំ​២០១៧ ទៀបភ្លឺមានហេតុការណ៍ដ៍សាហាវមួយបានកើតឡើងនៅក្រុងសៀមរាប ភូមិគ្រួស សង្កាត់ស្វាយជ្រំ ដោយជនសង្ស័យឈ្មាះ ឈឿន​ សម្បត្ដិ អាយុ ២៧ឆ្នាំបានយក​កាំបិតខ្វែវអាករឪពុកឯងដែលត្រូវជាជនរងគ្រោះឈ្មោះ ឈឿន ឈឿម អាយុ ៦៦ឆ្នាំដោយខឹងនឹងឪពុកស្ដីបន្ទោសរឿងផឹកហើយស្រែកអាឡូអាឡា ហើយអោយថ្នាំលេបតែខ្លួនមិនព្រមលេប។ នៅយប់កើតហេតុពេលឃើញឪពុកដេកលក់នៅលើគ្រែ ឆ្លៀតឪកាសល្អក៍យកកាំបិតខ្វែវដែលធ្វើអំពីដែក មានដងឈើប្រវែង ០.៧៦សង់ទីម៉ែត្រមកអារផ្ដាច់បំពង់ករឪពុកស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង។​ បើតាមការបន្ថែមរបស់លោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធបាននិយាយថា ជនសង្ស័យគ្មានការប្រើប្រាស់សារធាតុញៀនទេ តែគេញៀនស្រា៕  

ទីបំផុតដឹងពីមូលហេតុដែល វ៉ាន់ នីឡា និង គូរដណ្ដឹងចង់ផ្ដាច់ពាក្យហើយ!​

តាមប្រភពលោកស្រី ភី សុគន្ធីដែលត្រូវជាម្ដាយខាងប្រុសបាននិយាយថា: ការដែល នីឡា​ និង កូន​ប្រុសលោក​ស្រីឈ្លោះ​គ្នារហូត​ដល់ថ្នាក់​សុំ​ផ្ដាច់​​​​​ពាក្យក៍ព្រោះតែភ្លើងប្រច័ណ្ឌ។ ព្រោះអី នីឡា ជាតារាចឹងហើយទៅណាមកណាមានគេស្រលាញ់ច្រើនចឹងហើយ ហើយលោកស្រី​ក៍មិន​កាន់​ជើងប្រុសលោកស្រីដែរ លោកស្រីបានបន្ដទៀតថាលោកស្រីបានពន្យល់កូនប្រុសលោករួចរាល់ហើយ ពេលនេះពួកគេ​ក៍មិនមាន​បញ្ហា​ល្អកកក​​នឹងគ្នាទៀតដែរ។ វាជាធម្មតាទេ ស្រលាញ់ខ្លាំង ប្រច័ណ្ឌក៍ខ្លាំង។    

កូនស្រីរបស់ប្រធានាធិបតីកំពុងជជែកវែកញែកជាមួយរូបថតបំបៅកូន

Aliya Shagieva បានបង្ហោះរូបថតនៅលើបណ្តាញសង្គមកាលពីខែមេសាដោយមានចំណងជើងថា “ខ្ញុំនឹងចិញ្ចឹមកូនរបស់ខ្ញុំគ្រប់ពេលវេលា​និងគ្រប់ទីកន្លែង” ។ ​នាងនិយាយថា”រាងកាយរបស់ខ្ញុំដែលត្រូវបានផ្តល់ឱ្យនោះគឺមិនមែនជាពាក្យអាស្រូវទេវាជាមុខងារគោលបំណង​របស់វា​គឺដើម្បី​បំពេញនូវ​តម្រូវការខាងសរីរៈនៃទារករបស់ខ្ញុំមិនឱ្យមានការរួមភេទ” ។វាមិនត្រឹមតែមានអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនដែលមិនយល់ព្រម។ ឪពុកម្តាយ របស់​នាង​លោកប្រធានាធិបតី Almazbek Atambayev និងប្រពន្ធរបស់គាត់ Raisa ក៏មិនសប្បាយចិត្តដែរ។​ អ្នកស្រី Shagieva បាននិយាយ​នៅឯ​ផ្ទះ​របស់នាង​នៅជាយក្រុងនៃប្រទេស Kyrgyzថា”ពួកគេពិតជាមិនចូលចិត្តវាហើយវាអាចយល់បានព្រោះក្មេងជំនាន់​ក្រោយ​​​មិនសូវ​អភិរក្សជាង​ឪពុកម្តាយរបស់ពួកគេ” ។

សត្វចំលែកទាំង6 ដែលអ្នកមិននឹកស្មានដល់

នៅលើភពផែនដីនេះ មានរឿងជាច្រើនដែលមិនគួរអោយជឿកើតឡើងលើធម្មជាតិនេះ ដែលសំបូរទៅដោយរុក្ខជាតិតូចធំ ព្រៃឈើ សត្វព្រៃ និង បាតុភូតចំលែកៗ ។ ដូចនេះ យើងនឹងលើកយកប្រភេទសត្វចម្លែកៗដែលអ្នកមិននឹកស្មានដល់មួយចំន្ួន ​៖