ឪពុកម្តាយទាំងអស់ សូមប្រុងប្រយ័ត្ន ចំណីរបស់កូន ព្រោះគ្រឿងញៀនខ្មោចមៅឆៅបានមកដល់តំបន់អាស៊ីហើយ

តាមប្រភពពត៏មាន Viral4Real គ្រឿងញៀន ដែលមានឈ្មោះថា Flakka ត្រូវបានដាក់លក់លើទីផ្សារ សំរាប់ចំណីអាហាររបស់កូនក្មេង ដូចជា ស្ករគ្រាប់ ទឹកដោះគោជូរ….។ ពត៏មានជាច្រើននូវបណ្តាប្រទេសក្នុងតំបន់អាស៊ី បានចុះផ្សាយ យ៉ាងច្រើន ពីប្រភេទថ្នាំញៀន ដ៏កាចសាហាវនេះ។ សេចក្តីថ្លែងការណ៏ផ្សេងទៀត ក៏បាននិយាយថាថ្នាំញៀននេះ ក៏បានរាតត្បាតដល់តំបន់ផ្សេងទៀតដែរ។

ថ្នាំញៀនខ្មោចឆៅនេះ មានគ្រឿងផ្សំប្រហាក់ប្រដែល ទៅនឹង ម៉ាទឹកកក និង អំបិល។ គ្រឿងញៀននេះធ្វើអោយអ្នកប្រើមាន មានអារម្មណ៏សប្បាយខុសពីធម្មតា។


ដូច្នេះ សូមជំរាបដល់ ឪពុកម្តាយទាំងអស់ ត្រូវប្រុងប្រយ័ត្ន កូនៗរបស់ខ្លួន ពីព្រោះតែ គ្រឿង​ញៀននេះ ត្រូវបាននាំចូលជាចំណីអាហាររបស់កុមារ ដែលក្នេងចូលចិត្តញាំុ។ប៉ុន្តែ អ្វីដែលយើងគួរចាប់អារម្មណ៏នោះគឺ រវាង ស្ករគ្រាប់ដែលមានផ្ទុកនូវសារធាតុគ្រឿងញៀននេះ មានសភាពស្អិតជាងស្ករគ្រាប់ធម្មតា។

Pinoy Information News ក៏បានចុះផ្សាយថា គ្រឿងញៀននេះ នឹងបំផ្លាញជីវិតកុមារមុនគេ បើធៀបនឹងមនុស្សពេញវ័យ ដោយសារកុមារងាយនឹងបរិភោគ នូវចំណីបែបនេះ ដូចជា ស្ករគ្រាប់ ឬដំណាប់សំរាប់ក្មេង។ នាពេលថ្មីៗនេះ កុមារមិនតិចទេ បាននឹងកំពុងរង់គ្រោះដោយសារគ្រឿងញឿននេះ ដោយកុមារភាគច្រើនខ្វះការប្រុងប្រយ័ត្ន។