អស់បារម្ភហើយ សំរាប់អ្នកមានស្បែកមុខស្ងួត តោះរៀនធ្វើ Cream ខ្លួនឯងងាយៗ អស់លុយតិច

 

ជារៀងរាល់ថ្ងៃមានផលិតផលថែសម្រស់ជាច្រើនដែលមានលក់នៅតាមទីផ្សា និង Online តែយើងពុំដឹងទេថាតើផលិតផលណាមួយល្អ នឹងមិនដឹងថាគេដាក់អ្វីខ្លះដើម្បីរក្សាទុកបានយូរ ហើយមានផលប៉ះពាល់អ្វីខ្លះ ហើយបើចំនាយលុយអស់ច្រើនទៀត តែថ្ងៃនេះយើងហ្នឹងបង្រៀនអ្នកទាំងអស់គ្នារៀនធ្វើ Cream ហើយថែមទាំងចំនាយអស់លុយតិចទៀតផង តោះ!​​​គុណប្រ​យោជន៍​​:​ ​វាមានប្រសិទ្ធភាពបំផុតសំរាប់អ្នកមានមុខស្ងួត ជួយអោយស្បែកមុខមានសំណើម នឹងពន្យាភាពចាស់នៃស្បែកមុខ។ សំរាប់អ្នកដែលមានមុខឡើងប្រេង ហាមប្រើ។

គ្រឿងផ្សំ:
1/4 ពែង ប្រេងអូលីវ
1/4 ពែង ប្រេងអាល់ម៉ុនផ្អែម
1 / 4 ពែង ប្រេង ទំពាំងបាយជូរ grapeseed
1/6 ពែង ប្រេង ដូង
1/4 ពែង ទឹកឃ្មុំ
1 ពែង ប្រេងក្រអូប ជាជម្រើសរបស់អ្នក (សំរាប់ខ្ញុំ ប្រើ ក្លិនផ្កាកុលាប ព្រោះវាមានក្លិនក្រអូបស្រាល)
1/2 ពែង aloe vera gel
1/4 ស្លាបព្រា វីតាមីន E
ដាក់បន្ថែម ប្រេង( ផ្កាLavender រឺ ផ្កាកុលាប , ក្រូច , Neroli , ដាក់ 8-15 ដំណក់ ហើយកូរវាអោយសព្វល្អ)

 

 

 

 

 

របៀបធ្វើ:

ដំណាក់កាលទី 1:
ដាក់ដាំទឹកអោយក្ដៅល្មម ហើយ យកកែវស្អាតមួយចាក់គ្រឿងផ្សំទាំងអស់ចូលពាក់កណ្ដាល(លើកលែងតែ វីតាមីនE)
ហើយបន្ថែមអំបិល ¼ កូរវាថ្នមៗ បើវាមិនទាន់រលាយ សូមបន្ថែមកំដៅ ហើយកូរវារហូតដល់រលាយអស់។

ដំណាក់កាលទី 2:
ចំណាំភ្លើងមិនត្រូវអោយក្ដៅពេកទេ ហើយដាក់វីតាមីន E នឹង ប្រេងដែលមានក្លិនផ្កាដែលអ្នកចូលចិត្ដចូល
*សូមកត់សម្គាល់ថាអ្នកមិនចាំបាច់បន្ថែមប្រេងដែលមានក្លិនផ្កាចូលទៅទេ ប្រសិនបើអ្នកចូលចិត្តក្រែមគ្មានក្លិនក្រអូប*

ដំណាក់កាលទី 3:
លើកប្រេងដែលក្ដៅពីក្នុងឆ្នាំងឡើង ហើយ លាងម៉ាស៊ីនក្រឡុកអោយស្អាត&ស្ងូត ចាក់ប្រេងក្ដៅ នឹង ប្រេងដែលនៅសល់ចូល អោយយឺតៗ ហើយស្មើរដៃគ្នា ហើយក្រឡុកវា 2-3ដងរហូតដល់យល់ថាវា សព្វល្អទើបឈប់

ដំណាក់កាលទី 4:
ត្រូវត្រៀមក្រឡស្អាតមួយ ទុកសំរាប់ដាក់រក្សាទុក Cream របស់អ្នក។ ប្រើស្លាបព្រាតូចល្មមដួសដាក់ក្រឡដែលយើងបានត្រៀម ហើយកុំភ្លេចសរសេរ កាលបរិច្ឆេទ នឹង ក្លិនរបស់វាចំណាំផង។

*ចំណាំ* Cream នេះមានសុពលភាពរហូតដល់រយះពេលពេញ មួយឆ្នាំ តែបើអ្នកសម្គាល់ឃើញថាវាមានក្លិនប្លែក រឺមានផ្សិត សូមកុំបន្ដប្រើវាទៀត។

ADD YOUR COMMENT