ហួសចិត្ត ! ដំបូងស្មានតែក្បឿងស្រាប់តែមើលជិតជា….

មានពេលមួយ​ មានអ្នកទេសចរណ៏ម្មាក់ឈរមើលទេសភាពតាមមាត់បង្អួចចោល ក៏បានឃើញក្បឿងខ្មៅក្រឹកគ្របលើដំបូលផ្ទះ។បុរស​​នោះ​ ក៏ឆ្ងល់នឹងហេតុការណ៏នេះ ក៏ចូលទៅមើលកាន់តែជិត។ ពេល​បានចូលជិត​​មែនទែ​នទៅ ក៏ឃើញសុទ្ធតែ ព្រុយត្រីឆ្លាម ។ព្រុយ​​​ត្រីឆ្លាម ទាំង​នោះ ត្រូវបានឈ្នួញខុសច្បាប់ប្រមាញ់ត្រីឆ្លាម ផ្ទេរតាមកំពង់ផែមកហាលលើដំបូលផ្ទះ។ ត្រីឆ្លាមត្រូបានគេកាត់យកព្រុយ និងបោះ​សាច់​ ចូលក្នុងសមុទ្រវិញ។​ យោងតាម​ស្ថិតិ UN ជា​មធ្យម ត្រី​ឆ្លាម​ប្រមាណ ៣០ ម៉ឺន​ក្បាល ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃៗ ។ អង្គការ​អភិរក្ស​បាន​អះអាងថា តួលេខ​ពិតប្រាកដ គឺ​កើនឡើង​ខ្ពស់ជាង​នេះ ៕​






Facebook Comments