សាហាវណាស់ ហ៊ាន​លើក​ដៃ​អារកឪពុកឯង​ព្រោះ​ខឹង​ឪ​ជេរ​រឿង​ផឹក​ស្រា​

សៀមរាប: ថ្ងៃទី ០១​ សីហា ឆ្នាំ​២០១៧ ទៀបភ្លឺមានហេតុការណ៍ដ៍សាហាវមួយបានកើតឡើងនៅក្រុងសៀមរាប ភូមិគ្រួស សង្កាត់ស្វាយជ្រំ ដោយជនសង្ស័យឈ្មាះ ឈឿន​ សម្បត្ដិ អាយុ ២៧ឆ្នាំបានយក​កាំបិតខ្វែវអាករឪពុកឯងដែលត្រូវជាជនរងគ្រោះឈ្មោះ ឈឿន ឈឿម អាយុ ៦៦ឆ្នាំដោយខឹងនឹងឪពុកស្ដីបន្ទោសរឿងផឹកហើយស្រែកអាឡូអាឡា ហើយអោយថ្នាំលេបតែខ្លួនមិនព្រមលេប។

នៅយប់កើតហេតុពេលឃើញឪពុកដេកលក់នៅលើគ្រែ ឆ្លៀតឪកាសល្អក៍យកកាំបិតខ្វែវដែលធ្វើអំពីដែក មានដងឈើប្រវែង ០.៧៦សង់ទីម៉ែត្រមកអារផ្ដាច់បំពង់ករឪពុកស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង។​ បើតាមការបន្ថែមរបស់លោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធបាននិយាយថា ជនសង្ស័យគ្មានការប្រើប្រាស់សារធាតុញៀនទេ តែគេញៀនស្រា៕

 

Facebook Comments