វិធីធ្វើទឹកដោះគោជូរខាប់ រឺ យ៉ាអួ( Yogurt)

យ៉ាអួមានវីតាមីនច្រើនមុខសមស្របសំរាប់កុមារក្នុងវ័យសិក្សា មនុស្សចាស់ អ្នកសម្រករាង និង ក្បាលពោះ ថែមទាំងជួយ​អោយស្បែក​ម៉ត់​រលោង ភ្លឺ​ស្អាត ព្រោះវាសម្បូរដោយវីតាមីនច្រើនមុខ។ វាមិនត្រឹមតែអាចញុំាបានតែមួយមុខទេ តែគេក៍អាចយកវាមកធ្វើជាម៉ាស់បិទមុខ និង សក់ផងដែរ។ តោះអញ្ចឹងចាំអីយើងរៀនធ្វើខ្លួនឯងទាំងអស់គ្នា អនាម័យហើយ អស់លុយតិចទៀត។

គ្រឿងផ្សំ

-ម្ស៉ៅទឹកដោះគោ ( Milk Powder ) 250g រឺ ទឹកដោះគោខាប់ 1 កំប៉ុង
-យ៉ាអួ 2 កំប៉ុង ( ធ្វើមេ ) ចំណុះ កំប៉ុង 135g
-ទឹកដោះគោស្រស់ 1L
-ទឹក 500 ml
-ស្ករស កន្លះខាំ

វិធីធ្វើ

1. ដាំទឹក(500 ml) អោយពុះទឹកដោះគោស្រស់កំដៅ, កុំអោយពុះ បើមិនចឹងទេវាហ្នឹងឡើងគ្រាប់
2. ដាក់ស្ករស ម្ស៉ៅដោះគោ រឺ ទឹកដោះគោខាប់ ចូលទឹកដែលយើងបានដាំពុះរួច ហើយកូរអោយសព្វ។ ទុកអោយ​ត្រជាក់​បន្ដិចសឹម​ចាក់​ដោះ​គោ​​ស្រស់ នឹង យ៉ាអួដែលយើងបានត្រៀមធ្វើមេ ចាក់ចូរចូលហើយកូរអោយសព្វម្ដងទៀត។
3. យកថង់ផ្លាស្ទិកសំរាប់រុំលើផ្លែឈើ មករុំបិទមាត់វាអោយជិត កុំអោយខ្យល់ចូល។
4. ទុកវាអោយរាងត្រជាក់បន្ដិច(កុំអោយក្ដៅពេក រឺត្រជាក់ពេក) រួចសឹមដាក់ វាចូលក្នុងទូរទឹកកក( មិនត្រូវ​ទុកវាដល់ត្រជាក់​ហើយបានដាក់​ក្នុង​ទូរទេព្រោះបើធ្វើបែបនេះយ៉ាអួរបស់យើងមិនកាច់មេឡើយ ហើយវាហ្នឹងខូច)
5. ទុកវាក្នុងទូរទឹកកក 24ម៉ោង ក្រោយអ្នកអាចញុំាវាបានហើយ អ្នកអាច​​​​​​បន្ថែម​គ្រាប់​ធញ្ញជាតិដែលអ្នកចូល​ចិត្ដ នៅពេលញុំា ដូចជា ពោត សណ្ដែកខៀវ រឺក្រហម ស្ដប៊ឺរី រឺប្ល៊ុប័រី ក៍បានតាមចំណូល

ចំណាំ: យ៉ាអួរបស់អ្នកមានអាយុកាល 14 ថ្ងៃ ហើយបើយ៉ាអួរបស់អ្នកជូរពេករហូតញុំាមិនកើត ចូរកុំបោះវាចោល អ្នកអាច​យកវាមកធ្វើជា​ម៉ាស​​មុខ សក់ រឺ ស្បែកបាន។

healthy breakfast – yogurt with fresh strawberries and granola, close-up, horizontal

Facebook Comments