រំលោភឆ្អែតឆ្អន់ហើយនៅមិនស្កប់ចិត្ដ​ នៅឆ្លៀតសំលាប់គ្នាទៀត….

ខេត្ត​ត្បូងឃ្មុំ ៖ មានហេតុការណ៍​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ធ កាលពី​វេលា​ម៉ោង​ប្រហែល​៦​ព្រឹក ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

 

នារីម្នាក់ត្រូវបានជនល្មើសចាប់រំលោភ ហើយយកខ្សែរឹងក រួចយកនំប៉ាវញុកមាត់ទៀត ។ តាមប្រភពសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ សែ​ម សុខុម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ខេត្តក្រចេះ ។ នៅ​យប់កើតហេតុ ​ថ្ងៃ​ទី​២​៦ មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​នាំ​នារី​រង​គ្រោះ​មក​ជួល​បន្ទប់​បន្ទប់​ជូ​លលេ​ខ​៦​ដើម្បី​ស្នាក់​នៅ​ដោយ​ឲ្យ​កំរៃ​ឈ្មួ​ល​ទៅ​ម្ចាស់ផ្ទះ​១​ម៉ឺន​រៀល។ ដោយស្រាប់តែព្រឹកឡើង ម្ចាស់ផ្ទះឃើញបន្ទប់នោះបើកទ្វាចំហរ ហើយក៍ដើរទៅមើលស្រាប់តែជនរងគ្រោះដេកស្លាប់នៅហ្នឹងកន្លែង ​ក៍ប្រញាប់​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ​សព ។ គួរអោយសង្វេគណាស់ ប៉ូលីសធ្វើកោសល្យវិច័យមិនរកឃើញនៅភ័ស្ដុតាងអ្វីទេ ចំនែកសាកសពត្រូវដំកល់ទុកនៅវត្ដ រងចាំគ្រួសារធ្វើបុណ្យ។

 

Facebook Comments