មិននឹកស្មានថា ទឹកអាល់កុល ក្រៅពីលាងរបួស នៅមានប្រយោជន៍ក្នុងការប្រើប្រាស់ ច្រើនយ៉ាងបែបនេះទាល់តែសោះ…!

មនុស្សភាគច្រើនដឹងស្រាប់ទៅហើយថា ទឹកអាល់កុល គឺប្រើសម្រាប់លាងឬជូតមុខរបួស ដើម្បីសម្លាប់មេរោគ។ ប៉ុន្តែជាក់ស្តែង មានមនុស្សតិចតួចណាស់ ដែលដឹងថាវាមានប្រយោជន៍ ក្នុងការប្រើប្រាស់ជាច្រើនផ្សេងទៀត។

ចង់ដឹងថា ទឹកអាល់កុលលាងរបួស ហើយអាចប្រើជាប្រយោជន៍បានយ៉ាងណាខ្លះទៀតនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

មនុស្សភាគច្រើនដឹងស្រាប់ទៅហើយថា ទឹកអាល់កុល គឺប្រើសម្រាប់លាងឬជូតមុខរបួស ដើម្បីសម្លាប់មេរោគ។ ប៉ុន្តែជាក់ស្តែង មានមនុស្សតិចតួចណាស់ ដែលដឹងថាវាមានប្រយោជន៍ ក្នុងការប្រើប្រាស់ជាច្រើនផ្សេងទៀត។

ចង់ដឹងថា ទឹកអាល់កុលលាងរបួស ហើយអាចប្រើជាប្រយោជន៍បានយ៉ាងណាខ្លះទៀតនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖
ទឹកអាល់កុលអាចបំបាត់ក្លិនអាក្រក់ របស់ស្បែកជើង និងជួយបំបាត់ការឈឺចាប់សាច់ដុំបានទៀតផង

១. បំបាត់ក្លិនស្បែកជើង ៖ ដោយគ្រាន់តែអ្នកបាញ់ទឹកអាល់កុលនេះ ក្នុងស្បែកជើង រួចទុកវាឲ្យស្ងួត រយៈពេលមួយយប់ជាការស្រេច។ សាកល្បងចុះ ធានាថាស្បែកជើងនឹងបាត់ក្លិនអស់ ជាក់ជាមិនខាន។

២. បំបាត់រមាស់ ដោយសារមូសខាំ ៖ អ្នកគ្រាន់តែយកសំឡីជ្រលក់ទឹកអាល់កុល រួចយកមកជូតត្រង់បរិវេណស្នាមមូសខាំ នោះការឈឺចាប់ និងអាការរមាស់ នឹងបាត់ភ្លាមៗ។

៣. កម្ចាត់ស្នាមប្រឡាក់ ៖ ដោយអ្នកគ្រាន់តែលាយទឹក ជាមួយទឹកអាល់កុលក្នុងបរិមាណស្មើគ្នា រួចដាក់វាចូលដបដែលអាចបាញ់បាន។ បន្ទាប់មកយកវាទៅបាញ់សម្អាតលើស្នាមប្រឡាក់លើសម្លៀកបំពាក់ លើកម្រាលផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។

៤. សម្លាប់សត្វល្អិតលើគ្រែគេង ៖ ងាយៗដោយគ្រាន់តែអ្នកលាយទឹកអាល់កុលប្រភេទ Isopropyl ទៅបាញ់តាមកម្រាលពូក ក្រោមគ្រែ ក្បាលគ្រែ។ អ្នកគួរតែបាញ់ទឹកអាល់កុលនេះ ឲ្យបានញឹកញាប់ដើម្បីកម្ចាត់ពងសត្វល្អិតទាំងនោះ។ ប៉ុន្តែ មុននឹងគេង ត្រូវពិនិត្យមើលផងថា ទឹកអាល់កុលនោះស្ងួតអស់ ព្រមទាំងមានខ្យល់ចេញចូលក្នុងបន្ទប់គ្រប់គ្រាន់ផង។

៥. សម្លាប់សត្វល្អិត ដែលរោមផ្លែឈើ ៖ អ្នកអាចកម្ចាត់ សត្វល្អិតៗដែលឧស្សាហ៍រោមផ្លែឈើបាន ដោយគ្រាន់តែយកទឹកអាល់កុលទៅបាញ់តាមតុបាយ និងទូចាននានា ជាពិសេស ត្រូវធានាថាចង្រ្កានបាយនោះ មានខ្យល់ចេញចូលគ្រប់គ្រាន់ផង។

៦. ព្យាបាលសាច់ដុំដែលឈឺ ៖ អ្នកអាចម៉ាស្សា ដោយប្រើទឹកអាល់កុលត្រដុស តាមបរិវេណរាងកាយ ដែលមានអាការឈឺសាច់ដុំ ជាការស្រេច។ ជាពិសេស ទឹកអាល់កុលលាងរបួស ជាដំណោះស្រាយ សម្រាប់អ្នកមានបញ្ហាឈឺសន្លាក់តែម្តង៕
ប្រភព : Planet Insider