មានបញ្ហាផ្លូវភេទ រលាកសន្លាក់ ជំងឺបេះដូងមែនទេឈប់ពិបាកចិត្ដទៅ ខ្ញីអាចជួយអ្នកបាន!

ថ្ងៃនេះវេបសាយយើងសូមលើកយកអត្ថបទដែលនិយាយអំពីអត្ថប្រយោជន៍របស់ខ្ញីម្ដង។ ជាការពិតណាស់អ្នកទាំងអស់គ្នាតែងតែឃើញគេដាក់លក់ខ្ញីនៅតាមផ្សាហើយមែនទេ ហើយក្រៅពីទិញវាយកមកធ្វើម្ហូបដ៍ឈ្ងុយឆ្ងាញ់ហើយនោះ តើអ្នកទាំងអស់ដឹងទេថាខ្ញីក៍ត្រូវបានគេយកមកធ្វើជាថ្នាំត្រូវច្រើនមុខផងដែរ។ តោះអានអត្ថបទខាងក្រោមនេះមើលថាតើខ្ញីជាថ្នាំត្រូវនឹងមុខជំងឺអ្វីខ្លះ៖

១.កាត់បន្ថយការឈឺចាប់ពេលមកឈាមរដូវ

ខ្ញីអាចកាត់បន្ថយការឈឺចាប់ពេលមកឈាមរដូវបានព្រោះវាមានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងការឈឺចាប់ពេលមានរដូវ។

២.ជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម

ខ្ញីអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមនិងកាត់បន្ថយហានិភ័យនៃអ្នកមានជំងឺបេះដូង និងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី 2 ។

៣.ព្យាបាលទម្រង់ចង្អោរ

ខ្ញីអាចព្យាបាលអាការះក្អួតចង្អោរគ្រប់ប្រភេទ ដូចជាក្អួតដោយសារពុលអាហារសមុទ្រ , ប្រតិកម្មថ្នាំ ជាដើម។

៤.ផ្លូវភេទនិងបញ្ហាផ្លូវភេទ

ខ្ញីមានសមត្ថភាពបង្កើនចំនួនអូតូនូនដោយកំរិតចំនង់ផ្លូវភេទដើម្បីផលិតបានទឹកកាមច្រើនជាងកម្រិតធម្មតា។

៥.ប្រឆាំងនឹងការរលាក

មានការសិក្សាខ្លះបង្ហាញថាខ្ញីមានប្រសិទ្ធភាពក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹងដែលជាបញ្ហាសុខភាពទូទៅ។

៦.ជួយទប់ស្កាត់ឆ្លងពីជំងឺដទៃ

ខ្ញីស្រស់អាចជួយបន្ថយហានិភ័យនៃការឆ្លងមេរោគ។ ជាការពិតណាស់ខ្ញីអាចរារាំងដល់ការលូតលាស់នៃប្រភេទបាក់តេរីគ្នជាច្រើនប្រភេទ។

    

Facebook Comments