POSTED ON ខែឧសភា 17, 2017
ប្រទេសថៃ ៖ កំលាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៅប្រទេសថៃ ចុះប្រតិបត្តិការបង្ក្រាបបាន ថ្នាំញៀនប្រភេទយ៉ាម៉ាប្រមាណ ជាង២លានគ្រាប់ ខណះជនសង្ស័យ កំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ ឆ្ពោះទៅកាន់ខេត្តសុងខ្លា ប្រទេសថៃដើម្បីទំលាក់អោយម៉ូយ ដែលចាំទទួលនៅទីនោះ ដោយថ្នាំញៀនទាំងអស់នេះ ត្រូវបានលាក់ទុក នៅក្នុងរថយន្តលាយស៊ីម៉ង់ត៍ ។

1
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅលើគោលដៅមួយកន្លែង ស្ថិតក្នុងស្រុក ប៉ាក់ធីវ ខេត្តឈុំផន ប្រទេសថៃ។
គួរបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ អាចធ្វើឡើងដោយរលូន ដោយសារតែមានសេចក្តីរាយការណ៍ យ៉ាងច្បាស់ការ ពីបណ្តាញសម្ងាត់ លុះធ្វើការឆែកឆេរ រថយន្តសង្ស័យមួយគ្រឿង ប្រភេទលាយស៊ីម៉ង់ត៍ធុនធ្ងន់ ក៏ប្រទះឃើញមានសាក់កាដូ ជាច្រើន ដែលអ្នកបើកបរទាំងពីរនាក់ បានលាក់នៅក្នុងតួម៉ូ ដែលសម្រាប់លាយស៊ីម៉ង់ត៍ ។
2
ក្រោយធ្វើការឆែកឆេរ នៅក្នុងសាក់កាដូទាំងនោះ មានថ្នាំញៀនប្រភេទយ៉ាម៉ា យ៉ាងច្រើនសន្ធឹកសន្ធាប់ គឺ មានចំនួន ២ ២០០ ០០០ គ្រាប់ ( ពីរលាន ពីរសែន គ្រាប់ ) ដោយពាក់ព័ន្ធនឹងការ ធ្វើចរាចរណ៍នេះដែរ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ខ្លួនទទួលស៊ីឈ្នួល ដឹកថ្នាំញៀននេះអោយគេ ដោយដឹកចេញពីស្រុកហ្វាង ខេត្តឈៀងម៉ៃ ឆ្ពោះទៅកាន់ស្រុកហាតយ៉ៃ ខេត្តសុងខ្លា ។

3

4

Facebook Comments

Leave a Reply

Your email address will not be published.