ពត៍មានក្ដៅៗ លោកស្នងការបាត់ដំបងចាត់វិធានការណ៍រកអ្នកប្រើអំពើរហិង្សាលើអ៊ុំស្រីចោរលួច…

 

នៅថ្ងៃទី ៣១​ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះមានហេតុការណ៍ដ៍អាសូរមួយបានកើតឡើងលើអ៊ុំស្រីចំណាស់ម្នាក់ដែលគេហៅគាត់ថាជាចោរ ហើយត្រូវបានគេវាយ សំពងយ៉ាងទារុណ្ឌ ដែលហេតុការណ៍នេះកើេតឡើងនៅក្នុងបរិវេណផ្សារ ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។ បានធ្វើអោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានមតិរិះគន់ចំពោះម្ចាស់ទ្រព្យដែលបានធ្វើប្រើកំលាំងបាយលើមនុស្សចាស់ ស្រាប់តែនៅថ្ងៃទី ០១ ខែសីហា នេះមានការបង្ហោះហ្វេសប៊ុកពី ស្នងការខេត្ដបាត់ដំបងថា នឹងចាត់វិធានការណ៍ចំពោះអ្នកបង្ករបទល្មើសអោយទទួលខុសត្រូវចំពោះមុខច្បាប់ ហើយ ឯការសម្រេចយ៉ាងដូចម្តេចក្នុង រឿងនេះ នោះគឺជាសិទ្ឋិស្រប ច្បាប់របស់ស្ថាបន័អយ្យការ ។

 

 

Facebook Comments