ប្រើប្រេងដូងត្រឹមរយះពេល 2 សប្ដាហ៍ អាចធ្វើអោយអ្នកក្មេងជាងវ័យ

ប្រេងដូងគឺជាប្រភពប្រេងដ៏មានប្រជាប្រិយបំផុតនាពេលបច្ចុប្បន្នមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងផ្ដល់ផលប្រយោជន៍ដល់សុខភាពបានយ៉ាងច្រើនថែមទៀតផង។​នៅពេលនិយាយអំពីបញ្ហាសុខភាពនិងរបបអាហារវាច្បាស់ណាស់ជាធាតុផ្សំដ៏ល្អបំផុតដែលអ្នកអាចប្រើបាន។

ដូច្នេះយើងហ្នឹងបង្ហាញលោកអ្នកអំពីអត្ថប្រយោជន៍របស់ប្រេងដូងអោយអ្នកទាំងអស់គ្នាបានដឹង :

ជាហ្វមកោពុកមាត់:

ហ្វមកោរពុកមាត់ដែលមានលក់នៅលើទីផ្សាជាច្រើន ដែលយើងមិនដឹងថាវាផ្សំពីសារធាតុដោយធាតុគីមីអ្​វីខ្លះទេដែល​បង្កគ្រោះថ្នាក់ដល់​សុខ​​​ភាព​​​ស្បែករបស់​យើង។ ប៉ុន្ដែក្រែមដូងអាចប្រើជំនួសបាននូវហ្វមកោរពុកមាត់ មិនតែប៉ុណ្ណោះវាជួយ ស្បែកមានសភាពទន់ល្មើយ មាន​ក្លិន​ល្អ ថែមទាំងតំលៃថោកទៀតផង។

ចិញ្ចឹមស្បែក:

ជួយចិញ្ចឹមស្បែក,ប្រយុទ្ធប្រឆាំងនឹងស្នាមជ្រួញ,ធ្វើឱ្យស្បែកមានសភាពទន់រលោង។​​ លាប​ប្រេងដូងនៅលើស្បែក​រាល់យប់​មុនពេល​ចូលគេង​ហើយ​ទុកវាពេញមួយយប់សឹមលាង។

 

 

ក្រែមសូលុយស្យែល:

ប្រេងដ៏អស្ចារ្យនេះក៏អាចជួយបំបាត់ស្នាមសង្វាផងដែរ។ ដោយ​គ្រាន់តែ​លាយ ប្រេងដូងជាមួយទឹកឃ្មុំ ហើយលាបវានូវកន្លែងដែលមានសង្វា នៅពេលមុនចូលគេង រងចាំរហូតដល់ព្រឹកសឹមលាង។​ បន្ទាប់ពីរយៈពេលជាច្រើនសប្តាហ៍, សង្វានឹងបាត់ទាំងស្រុង។

 

 

ក្រែមដៃ:

ប្រេងដូងមានភាពរលើបរលោង។ដូច្នេះវាល្អសម្រាប់ដៃរបស់អ្នក គ្រាន់តែលាបវានៅលើដៃរបស់អ្នក អ្នកនឹងសម្គាល់ឃើញថាវាប្លែកភ្លាមៗ។

ព្យាបាលរោមភ្នែក:

ជាញឹកញាប់អ្នកប្រើការតុបតែងមុខ ប្រេងនេះនឹងក្លាយជាផលិតផលដែលអ្នកចូលចិត្ត! អ្នកអាចប្រើវា​ដើម្បីលាងគ្រឿង​សម្អាង​ចេញបាន​យ៉ាង​ល្អផង​ដែរ។​ លាបលើរោមភ្នែករាល់យប់ហ្នឹងជួយអោយរោមភ្នែករបស់យើងដុះបានវែង ស្អាត។

 

 

ព្យាបាលសក់ជ្រុះ :

លាបប្រេងនេះលើស្បែកក្បាលមុនពេលគេងរៀងរាល់យប់ហើយអ្នកនឹងដោះស្រាយបញ្ហាការបាត់បង់និងការជ្រុះសក់ហើយបង្កើនល្បឿននៃការលូតលាស់សក់។

 

 

Facebook Comments