ទំលាប់អាក្រក់ ៥ យ៉ាងដែលធ្វើអោយសក់អ្នកកាន់តែស្ដើង

១ .ញុំាអាហារដែលគ្មានជីជាតិ
អ្វីដែលអ្នកញុំារាល់ថ្ងៃវាបានជះឥទ្ធិពលដល់ ស្បែក និង សុខភាពសក់របស់អ្នក។ អ្នកគួរតែញុំាអាហារដែលមានប្រូតេអ៊ីនខ្ពស់ ដូចជា អាហារដែលមាន ជាតិដែក, អូមេហ្គា ៣ , ហ្វេតទី អាស៊ីត , វីតាមីន E នឹង ស័ង្កសី ព្រោះសារជាតិទាំងនេះវាជំនួយដល់សសៃសសក់ នឹង ស្បែក របស់អ្នកអោយរឹងមាំ នឹង មានសុខភាពល្អ។

២ .ងូតទឹកក្ដៅ
ការងូតទឹកក្ដៅវាធ្វើអោយយើងមានអារម្មណ៍ស្រួលខ្លួន តែមិនមែនបានន័យថាត្រូវស្រោចលើសក់ដែលទេ ព្រោះការងូត​ទឹកកៅ្ដ​ទាំងសក់​បែប​នេះ​វា ធ្វើអោយសារជាតិប្រេងធម្មជាតិពីសសៃសក់របស់អ្នកត្រូវលាងសំអាតចេញមក វាហ្នឹងធ្វើអោយសក់របស់អ្នកស្ងួត ហើយបែកចុង រហូត​ដល់ថ្នាក់ធ្វើអោយសក់ជ្រុះថែមទៀតផង។ដូច្នេះអ្នកគួរតែកក់សក់របស់អ្នកជាមួយនឹងទឹកត្រជាក់ធម្មតាទើបល្អ។

៣ .ភាពតានតឹងខ្លាំងពេក
ភាពតានតឹងគឺជាប្រធានបទមួយដែលធ្វើអោយសក់អ្នកជ្រុះខ្លាំង ប្រសិនបើអ្នកស្មុគស្មាញពេក ហើយវាក៍​ធ្វើអោយសសៃសក់​របស់អ្នកមិន​ឆាប់​ដុះ​ផងដែរ។​ ត្រូវរៀនបន្ធូរអារម្មណ៍ រួមជាមួយការបន្ធូរអារម្មណ៍អង្គុយសម្មាធិដកដង្ហើមវែងៗ ប្រសិនបើអ្នក​មិនចង់អោយសក់​របស់អ្នក​ជ្រុះ​កាន់​តែ​ច្រើនជាងនេះទៀត។

៤ .ទំលាប់កក់សក់យូរពេក
ប្រសិនបើអ្នកទំលាប់កក់សក់យូរៗ ពេក សាប៊ូរឺ ផលិតផលដែលអ្នកប្រើយកមកកក់សក់អ្នក វាហ្នឹងធ្វើអោយកោសិកាស្បែកក្បាលអ្នកងាប់ ​ដែល​ពិបាកនឹងអោយសសៃសក់ថ្មីដុះឡើងវិញណាស់។ ហើយដើម្បីធានាសុខភាពសសៃសក់របស់អ្នកអោយកាន់តែល្អ អ្នកគួរតែកក់សក់​ក្នុងមួយ​អាទិត្យ ២ដងបានហើយ។

៥ .ប្រើម៉ាស៊ីនផ្លុំ កឹប កៀបច្រើន
ការលេងស្ទាយម៉ូតសក់ច្រើន ក៍ដូចជា កៀបត្រង់ អ៊ុតរួញ នឹងផ្លុំសម្ងួតសក់ជាដើមសុទ្ធសឹងតែធ្វើអោយសក់របស់អ្នកឡើងកំដៅ, ការឡើង​កំដៅ​នេះវាហ្នឹងធ្វើអោយសក់របស់អ្នកជ្រុះ ឆេះ នឹងបាត់បង់ប្រូតេអ៊ីន ដូច្នេះអ្នកគួរតែកាត់បន្ថយវាដើម្បីអោយសក់របស់អ្នកត្រលប់ល្អវិញ។

Facebook Comments