តើស្រ្តីគ្រប់រូបគួរពាក់ ​ឬមិនគួរពាក់អាវទ្រនាប់មុនពេលគេងរីទេ?

នេះពិតជាចំណេះដឹងដ៏ល្អ សំរាប់សុភាពស្រ្តីទាំងឡាយ គួរយកទៅពិចារណា។ សំរាប់បញ្ហានេះមានទស្សនះ​ជា​ច្រើន​លើកឡើងខុសៗ​គ្នា​តាម​សង្គម ហ្វេសប៊ុក។ អ្នកខ្លះយល់ថា ការពាក់អាវទ្រនាប់ធ្វើអោយស្ទះក្រពេញទឹករងៃ ធ្វើអោយឈាមដំណើរការមិនបានល្អ ដែល​អាច​បណ្តាល​អោយមានជំងឺផ្សេងៗ។ ប៉ុន្តែសំរាប់អ្នកផ្សេងទៀត យល់ថា ការពាក់អាវទ្រនាប់ អាចរក្សាដើមទ្រូងស្រស់ស្អាតមិន យារធ្លាក់​ ហើយ​អាចធ្វើ​អោយសុដន់មិនជ្រីវជ្រួញទៀតផង។

បើយោងតាម លោកវេជ្ជបណ្ឌិតវះកាត់ Douglas McGeorge បាននិយាយថា៖ ការពាក់អាវទ្រនាប់អាចជួយការពារ ការកើតនូវស្នាមសង្វារ។ លោកបន្ថែមថា ការពាក់ អាវទ្រនាប់គេងអាចកាត់បន្ថយ ភាពចាស់ជរាផងដែរ។

សំរាប់លោកសាស្រ្តាចារ្យ អ្នកដឹកនាំការវះកាត់ ដើមទ្រូវរបស់ London Breast Institute បានលើកឡើងថា ការពាក់អាវទ្រនាប់គេង អាចជួយផ្តល់ភាពកក់ក្តៅ និងជួយដើមទ្រូងល្អប្រសើរឡើង។

Woman sleeping