ជប៉ុននៅតែកំពុង ស្វែងរកតួសិចប្រុសបន្ថែមទៀត ព្រោះតែតំរូវការទីផ្សារមានការកើនឡើង

ប្រិយមិត្តប្រាកដ ជាបានលឹហើយ ប្រទេសជប៉ុនល្បីល្បាញខាងផ្នែករឿងផ្លូវភេទនេះជាងគេ។ ប្រទេសនេះផលិតឧបករណ៍សិចសិប្បនិមិត្ត និងតុក្កតាសិចសិប្បនិមិត្តជាច្រើន។ សំរាប់វិស័យ ឧស្សាហកម្មខ្សែភាពយន្តសិចនៅជប៉ុនក៏មានការរីកដុះដាលខ្លាំងដែរ ប៉ុន្តែបែរជាពិបាកស្វែករកតួសំដែងប្រុសទៅវិញ។

សូម្បីតែ លោក Shimiken ដែលជាតារាសិចដ៏ល្បីរបស់ជប៉ុន ក៏បានលើកឡើងថាពិតជាមានការកង្វះខាតតួសំដែងប្រុសខ្លាំងណាស់ ថែមទាំងទទូចអោយមានការចូលរួមសំដែងក្នុងឧស្សាហកម្មមួយនេះទៀតផង។

លោក Shimiken បានប្រាប់ថា “បច្ចុបន្បនេះ តួឯកប្រុសមានតែ ១០០នាក់ទេ ប៉ុន្តែតួស្រីមានរហុតដល់ទៅ ១០ ០០០នាក់ឯណោះ ហើយតំរូវការរបស់យើងត្រូវផលិតអោយបាន ៥០០០រឿងជារៀងរាល់ខែ។ សបញ្ជាក់ថា តួឯកប្រុសពិតជាមានការខ្វះខាតមែន។ វិស័យនេះ ប្រៀបដូចជា ទឹកកំពុងតែហូរធ្លាក់ ចាំតែមនុស្សមកត្រងយកតែប៉ុណ្ណោះ។

ពិតណាស់ លោក​ Shimiken​ បង្្ហោះពត៏មានបែបនេះ គឺក្នុងគោលបំណងដើម្បីអោយតួប្រុសទទួលបានពត៏មាន និងចូលរួម​សំដែងក្នុង​វិស័យ​មួយ​នេះ។
លោក Shimiken បានចូលខ្លួនបម្រើក្នុងវិស័យមួយនេះ តាំងពីឆ្នាំ ១៩៩៨មកមេ៉ស រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០១២ លោកសម្តែង​បានដល់​ទៅ ៣០០០ រឿងឯណោះ។