ចេះតែមានហើយ…..ក្មេងស្រី 3នាក់រំលោភក្មេងប្រុសម្នាក់ រហូតដល់គាំងបេះដូងស្លាប់

ប្រទេសវៀតណាម៖ សម័យនេះស្អីក៍មានដែល ឪពុកបង្កើតរំលោភកូន ក្មេងប្រុសរំលោភយាយចាស់ លូវ​នៅឯប្រទេសវៀតណាមនេះវិញមានករណីដ៍ហួសចិត្ដមួយទៀតគឺ ក្មេងស្រី៣នាក់រំលោភក្មេងប្រុសអាយុ ១៥ម្នាក់រហូតដល់គាំងបេះដូងស្លាប់នៅហ្នឹងកន្លែង។ តាមប្រភពពីវៀតណាមបានអោយដឹងថា ជនរងគ្រោះឈ្មោះ Nguyen Hao មានទីលំនៅ នៅស្រុក Gia Lai ខេត្ដ Gia Lai ប្រទេសវៀតណាម ។រីឯជនសង្ស័យស្រី ៣នាក់ទៀតមានឈ្មោះដូចតទៅ៖
ជនសង្ស័យទី១ ឈ្មោះ Hao Haing អាយុ២០ឆ្នាំ
ជនសង្ស័យទី២ ឈ្មោះ Le Thi Thao Thuan អាយុ២៣ឆ្នាំ
ជនសង្ស័យទី៣ ឈ្មោះ Linh Nho អាយុ១៩ឆ្នាំ ពួកគេសុទ្ធតែជាសិស្ស ដែលមានទីលំនៅស្រុក Gia Lai ខេត្ដ Gai Lai ប្រទេសវៀតណាម។
ហើយមូលហេតុដែលគេចាប់រំលោភក្មេងប្រុសនោះ ដោយសារឥទ្ធិពលមកពីការប្រើប្រាស់គ្រឿងញៀន និងស្រា។ ក្រោយពីបានសួរនាំរួច ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីរងចាំតុលាការកាត់ក្ដី។

Facebook Comments