ចង់ស្អាតហើយអស់លុយតិចមែនទេ តោះសាកទឹកផ្កាកុលាបធម្មជាតិធានាថាមុខស្អាតដូចព្រះនាង

ឃើញមុខគេរលោងៗ គ្មានមុន គ្មានស្នាមភ្លឺសស្អាត មានធ្លាប់មានចិត្ដលួចច្រណែនគេខ្លះដែលទេ? ដល់ឃើញគេស្អាតពេកដាច់ចិត្ដសួរគេ ដល់គេឆ្លើយគេប្រើផលិតផលនេះផលិតផលនោះ ហើយរីឯតំលៃម៉ែអាថ្លៃ ក្នុងចិត្ដគិតថាចង់ស្អាតដែលតែដល់ថ្លៃចឹងៗពេកទ្រាំបិទភ្នែកសិនម៉ងទៅ។ ច្បាស់ណាស់មនុស្សស្រីណាក៍ដូចគ្នាដែរ ម្នាក់សុទ្ធតែចង់ស្អាតហើយបើស្អាតហើយអត់អស់លុយទៀត មានអារម្មណ៍សប្បាយចិត្ដដូចលុយធ្លាក់ពីលើមេឃចឹង។ លូវសាកជាមួយទឹកផ្កាកុលាបនេះវិញម្ដងមើល វាជួយព្យាបាលមុខសំរាប់ មានមុន មុនខ្ទុះ មានស្នាម រង្វង់ភ្នែកខ្មៅ លាងសំអាតជាតិកង្វក់ពីការមេកអាប់ ជួយធ្វើអោយមុខមានសភាពភ្លឺសស្អាតទៀតផង តោះកុំរវល់តែយល់សប្ដិច្រើនបើមិនចាប់ផ្ដើមទេវាក៍មិនអាចស្អាតរួចដែរ បានស្អាតហើយអស់លុយតិចទៀតចាំកាលស្រីៗគ្នាយើងរៀនធ្វើទាំងអស់គ្នាណា!

 

 

 

 

 

គ្រឿងផ្សំ៖

ផ្កាកុលាប        ១០ទង

ទឹក             ១កែវធំ ដប

វិធីធ្វើ៖
បេះស្រទាប់ផ្កាកុលាបដាក់ក្នុងឆ្នាំងស្អាត(ត្រូវចាំទឹកនេះយកមកបាញ់លើមុខយើងចឹងគួរយកឆ្នាំងណាដែលល្អចៀសវាងរមាស់មុខ) ហើយចាក់ទឹកចូលត្រូវមើលផងអោយទឹកលិចលើស១ថ្នាំងដៃ រួចយកទៅដាក់លើចង្ក្រានដាំអោយពុះទុករយះពេល ៥នាទីសឹមបិទ ទុកអោយត្រជាក់ចាំច្រកដាក់ដបស្ព្រៃយ៏ដែលស្អាត។

របៀបប្រើ៖
បាញ់វារៀងរាល់មុនពេលចូលគេង អ្នកអាចប្រើវាបាញ់លើមុខ រឺខ្លួនអ្នកក៍បាន​។ រក្សាវាទុកក្នុងទូរទឹកកក វាមានអាយុកាលរហូតដល់រយះពេល១ខែ។

Facebook Comments