1

Nokia គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីពេញនិយម និងនាំមុខគេនៅលើពិភពលោក បានត្រូវដួលរលំដោយសារតែប្រធាន ក្រុមហ៊ុនខ្សោយមិនមានចក្ខុវិស័យវែងឆ្ងាយ។ នៅខែកញ្ញា ឆ្នាំ២០១៣ ក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ពិភពលោក Nokia បានប្រកាសលក់ក្រុមហ៊ុនទាំងមូលទៅឱ្យក្រុមហ៊ុន បច្ចេកវិទ្យា Microsoft ក្នុងតម្លៃ ៧.១៧ពាន់លានដុល្លារអាមេរិក ដោយសារតែមិនអាចប្រកួតប្រជែងនៅលើទីផ្សារបានតទៅ ទៀត។
លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានប្រសាសន៍នៅថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ក្រុមហ៊ុន ទាំងទឹកមុខក្រៀមក្រំថា៖ “យើងមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែយើងបរាជ័យ។”
ក្រុមហ៊ុនផលិតទូរស័ព្ទមួយនេះ បានក្លាយជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក ខណៈពេលដែលមិនទាន់មានវត្តមាន ទូរស័ព្ទ iPhone នៅឆ្នាំ ២០០៧។ ប៉ុន្តែក្រោយពេលដែលមានវត្តមានទូរស័ព្ទស្មានហ្វូននេះភ្ជាម បានធ្វើឱ្យមនុស្សម្នាងាកមក ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ ស្របពេលជាមួយគ្នានេះ បណ្តាក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងៗទៀត បានព្យាយាមអភិវឌ្ឍន៍ជា បន្តបន្ទាប់។
ដោយមានអំនួតលើផលិតផលរបស់ខ្លួន ហើយដោយសារតែមិនបានសម្លឹងមើលឱ្យបានវែងឆ្ងាយ ធ្វើឱ្យទីផ្សាររបស់ Nokia កាន់តែធ្លាក់ចុះបន្តិចម្តងៗ រហូតទម្រាំតែភ្ញាក់ខ្លួនអភិវឌ្ឍនបច្ចេកវិទ្យារបស់ខ្លួន វាស្ទើរតែហួសពេលទៅហើយ។ ក្រោយពី ព្យាយាមអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនបរាជ័យជាច្រើនលើក ធ្វើឱ្យក្រុមហ៊ុននេះអស់ជំនឿថានឹងអាចប្រកួតប្រជែងលើទីផ្សារ បានតទៅទៀត ទើបក្រុមហ៊ុននេះសម្រេចលក់ទៅឱ្យក្រុមហ៊ុន Microsoft តែម្តង។
គួរជម្រាបផងដែរថា កាលពេលថ្មីៗនេះ ការបង្ហាញពីវត្តមានសាជាថ្មីរបស់ទូរស័ព្ទដៃ Nokia ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត បានកំពុងទាក់ចិត្តអ្នកដែលធ្លាប់ប្រើប្រាស់ផលិតផល Nokia ទ្រាំចាំទិញស្ទើរតែមិនបាន៕

អត្ថបទដោយ៖ HUA

Facebook Comments

Leave a Reply

Your email address will not be published.