តាម​រយៈ​វីដេអូ​ Live ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ហេង ឡុង ស្វាមី​អ្នកនាង ចន ច័ន្ទ​លក្ខិណា បាន​ឲ្យ​ដឹង​ថា​ពេល​នេះ​នាយ កុយ ​ព្រម​ទទួល​យក​នាង ឃ្មឹប​ មក​ចូល​ក្រុម​កំប្លែង​របស់​ខ្លួន​ដដែល​។

ad_large

មុន​ពេល​សម្រេច​ទទួល​យក​ ឃ្មឹប ចូល​ក្នុង​ក្រុម​កំប្លែង​របស់​ខ្លួន​វិញ​ នាយ កុយ បាន​ទំនាក់​ទំនង​ទៅ​ នាយ ហុង​ដា ​ពន្យល់​ហេតុ​ផល​ដែល​​លោក​ព្រម​ទទួល​យក​អតីត​តារា​កំប្លែង​រូប​នេះ​ចូល​ក្នុង​ក្រុម​កំប្លែង​វិញ​​។ បន្ទាប់​ពី​​បាន​ពន្យល់​ហេតុផល​ទៅ​ ហុង​ដា រួច​មក​ក៏​យល់​ព្រម​ឲ្យ​អតីត​ភរិយា​​ចូល​​ក្រុម​កំប្លែង​​​របស់​ខ្លួន​​វីញ​ម្ដង​ទៀត​។ នេះ​បើ​យោង​តាម​ វីដេអូ Live របស់​លោក ហេង​ ឡុង​។

នៅ​ក្នុង​វីដេអូ​ Live នេះ​ដែរ​នាយ កុយ បាន​និយាយ​លើក​ទឹក​ចិត្ត​នាង​ ឃ្មឹប​ កុំ​​ឲ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត​​ត្រូវ​ខំប្រឹង​ប្រែង​ឡើង​វិញ​​​មិន​បាច់​ខ្មាស​អៀន​នោះ​ទេ​ ត្រូវ​គិត​ពី​អនាគត​កូន​ និង​ខ្លួន​ទៅ​ថ្ងៃ​ខាង​មុខ។

1 2

ប្រភព: http://news.sabay.com.kh/

Facebook Comments

Leave a Reply

Your email address will not be published.