កូនច្បងរបស់លោក ព្រាប សុវត្ថិ ពិតជាមានមុខមាត់ដូចលោក ព្រាប សុវត្ថិមែនទែនកាលនៅពីក្មេង


កូនប្រុសទាំងបីរបស់កំពូលតារាចម្រៀងគឹលោក ព្រាប សុវត្ថិ បានធ្វើអោយមហាជនមានការគាំទ្រយ៉ាងខ្លាំង ក្រោយប្រកាស​ជាផ្លូវការ​ក្នុង​ផលិតកម្មហង្សមាស កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។ ក្រោយពីបានចូលរួមក្នុងផលិតកម្មហង្សមាស កូនប្រុសទាំងបីនាក់ របស់ លោក ព្រាប សុវត្ថិក៏បានចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា “កែវភ្នែក” ហើយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

ឥឡូវ សូមបង្វែលអារម្មណ៏ទស្សនិកជនក្រលេកមើល មុខមាត់ របស់កូនប្រុសទាំង៣ របស់ លោក ព្រាប សុវត្ថិ ពិតជាមាន​មុខមាត់ស្រដៀង​លោកព្រាប សុវត្ថិខ្លាំងណាស់ ជាពិសេសគឺកូនច្បងតែម្តង គឺ លោក សុវត្ថិ មុនីវណ្ណ។ ពេលនេះ សូមបងប្អូនសង្កេតមើលលោក ព្រាប សុវត្ថិ​កាល​នៅពីក្មេង និងកូនច្បងរបស់លោក សុវត្ថិ មុនីវណ្ណ មានភាពដូចគ្នាដល់កំរិតណា?