កុំចង់លេងសើចអាក្អូន ត្រឹមសង្សាទេកុំជ្រុលពេក តែជ្រុលពេកគឺចូលគុកចឹង!

ភ្នំពេញ៖ នេះជាករណីដ៏ហួសចិត្ត និងកម្រមួយ នៅមិននៅទៅលេងឆក់ខ្សែកខាងស្រី លូវខាងស្រីគាត់ហៅប៉ូលីសចាប់ដាក់គុកបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ ២០១៧ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។នារីរងគ្រោះមានឈ្មោះ ស៊ឹម លីដា អាយុ ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរនៅ​ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

បុរសសង្ស័យមានឈ្មោះ ណា រីន អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ជាជាងជួសជុលទូរស័ព្ទ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា គាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន មិនមែនជារឿងចោរឆក់ឆក់ខ្សែកទេ ។ នៅថ្ងៃកើតហេតុ នាម៉ោង៤​និង ៣ ០ នាទី ខ្លួនចាំមិត្ដស្រីចេញពីធ្វើការ​ ដើម្បីបបួលដើរលេងដូចសព្វដង តែប្លែកថា លើកនេះបបួលដើរលេងប្រកែក និង បដិសេធ មិន ព្រមទៅទេ ។ ដោយមិនដឹងធ្វើម៉េច ខ្លួនគេក៍ធ្វើជាឆក់ខ្សែកលេង តែមានដឹងអីខាងស្រីគាត់ប្ដឹងប៉ូលីសមែន!

Facebook Comments